khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយលោកមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៥:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយលោកមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់ផែនការការពារចំណុចខ្ពស់ ស្តីពីការបែងចែកភារកិច្ចរបស់គណៈបញ្ជាការឯកភាព ក្នុងការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើទី៣២ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ព្រមជាមួយនោះយើងក៏បានពិនិត្យបញ្ជីស្ថិតិបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជាក់ស្តែងតាមភូមិនីមួយៗ (ប្រភេទ ក្រ១ និងក្រ២ ) ដើម្បីរៀបចំកម្លាំងចុះជួយឧបត្ថម្ភអង្ករ ថវិកា ថែទាំការពារសុខភាពមនុស្សចាស់ និងដោះស្រាយសំណូមពរចាំបាច់នានាផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក