ឯកឧត្តម ឡោក ឆាយ អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី កិច្ចការសភា(ជំហាន៧)
 
ចែករំលែក ៖

នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី កិច្ចការសភា(ជំហាន៧) ក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាត អគ្គលេខាធិការរងព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
វគ្គបណ្តុះបណ្តាលនេះ ឧទ្ទេសនាមដោយឯកឧត្តម ប៊ុន វុទ្ធា អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានសិក្ខាកាមអញ្ជើញចូលរួមជាថ្នាក់ដឹកនាំគ្រប់គ្រងអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានឋានៈអនុប្រធាននាយកដ្ឋានចំនួន៥២នាក់ សិក្សាជារៀងរាល់ពេលរសៀលថ្ងៃសុក្រ ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។
សូមជម្រាបថា ចាប់តាំងពីជំហានទី១ រហូតដល់ជំហានទី៧នេះ មានសិក្ខាកាមចូលរួមសរុបចំនួន២៦៦នាក់៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ