ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំស្តីពី នីតិវិធីនៃការបើកផ្តល់ប្រាក់ឧបត្ថម្ភ សេវាធ្វើដំណើរ និងសេវាទំនាក់ទំនង ដល់មន្រ្តីរាជការ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី នីតិវិធីនៃការបើកផ្តល់ប្រាក់ឧបត្ថម្ភសេវាធ្វើដំណើរ និងសេវាទំនាក់ទំនង ដល់មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ និងលោកជំទាវ អគ្គនាយិកា នៃអគ្គាធិការដ្ឋាន និងមន្ត្រីជំនាញនាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គលេខាធិការរដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ