ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញជួបសំណេះសំណាលដាច់ដោយឡែកពីគ្នាជាមួយអាជ្ញាធរចំនួន៣សង្កាត់ ក្នុងខណ្ឌជ្រោយចង្វារ
 
ចែករំលែក ៖

  

នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដាច់ដោយឡែកពីគ្នាជាមួយអាជ្ញាធរសង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកតាសេក និងសង្កាត់ព្រែកលៀប ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានផ្តល់ជូនដល់អាជ្ញាធរទាំង៣សង្កាត់ ដោយក្នុងមួយសង្កាត់ៗទទួលបានគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា៖ មី ទឹកត្រី ទឹកស៊ីអ៉ីវ និងថវិកាចំនួន៥លានរៀល៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ