ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញចូលរួមសិក្ខាសាលា នៅទីក្រុងវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នារសៀលថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា និងជាប្រធានគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌ នៃក្រុមសភាជាតិកម្ពុជា-APF អញ្ជើញចូលរួមសិក្ខាសាលាសមាជិកសភាស្តីពី “អភិបាលកិច្ចតាមប្រព័ន្ធឌីជីថល និងការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណែត៖ រវាងបូរណភាពជាតិ និងសកលភាវូបនីយកម្ម សហការរៀបចំដោយរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងសភាប្រើភាសាបារាំង ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ០៨ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៣ នៅទីក្រុងវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។