ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមពិធីបើកនៃ សិក្ខាសាលាសមាជិកសភាស្តីពី អភិបាលកិច្ចតាមប្រព័ន្ធឌីជីថល និងការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណែត នៅរដ្ឋសភាឡាវ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា និងជាប្រធានគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌ នៃក្រុមសភាជាតិកម្ពុជា-APF បានអញ្ជើញចូលរួមពិធីបើកនៃ សិក្ខាសាលាសមាជិកសភាស្តីពី “អភិបាលកិច្ចតាមប្រព័ន្ធឌីជីថល និងការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណែត៖ រវាងបូរណភាពជាតិ និងសកលភាវូបនីយកម្ម ក្រោមអធិបតីភាពលោកជំទាវ Sounthone Xaygnachack អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរដ្ឋសភាឡាវ ។
បន្ទាប់មក ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញទស្សនាសាលប្រជុំពេញអង្គនៃរដ្ឋសភា និងបានបន្តអញ្ជើញចូលរួមសិក្ខាសាលាសមាជិកសភាអភិបាលកិច្ចតាមប្រព័ន្ធឌីជីថល និងការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណែត៖ រវាងបូរណភាពជាតិ និងសកលភាវូបនីយកម្ម ។