នៅថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨:០០នាទី ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអមដំណើរឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានគណៈកម្មាធិការជាតិអតីតយុទ្ធជន ចូលរួមពិធីជួបជាមួយអតីតយុទ្ធជន ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចំនួន៥០០នាក់។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងអំណរគុណ និងលើកសរសើរនូវគុណបំណាច់ ដែលបងប្អូនបានខិតខំការពារសន្តិភាពតាំងពីដើមរហូតមក ស្រឡាញ់ និងជឿរទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ត្រូវនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ នាងមុខនេះ។ ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើនជាអមត។ ក្នុងឱកាសនោះ ក៏មានការបំពាក់មេដាយការពារជាតិ ជានិម្មិតរូបជូនដល់បងប្អូនមួយចំនួន និងជូនថវិកា ក្នុងម្នាក់ៗ ចំនួន៥០.០០០រៀលផងដែរ។