khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ ទទួលជួបពិភាក្សាការងារជាមួយតំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយនឹងលោក Wang Haoyu តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ក្នុងគោលបំណងដើម្បី៖

    ១-ថ្លែងអំណរគុណដល់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទដែលបានផ្តល់អំណោយកញ្ចប់ផេនដាដល់សិស្សានុសិស្សកម្ពុជា

    ២-ត្រៀមសហការជាមួយមូលនិធិចិនដើម្បីអភិវឌ្ឍជនបទក្នុងការអនុវត្តនូវគម្រោងនានាដែលផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជា

    ៣-បង្កើនទំនាក់ទំនងជាមួយអង្គភាពពាក់ព័ន្ធក្នុងការសម្របសម្រួលលើបទពិសោធន៍ជោគជ័យកន្លងមកនៃការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសចិន ដើម្បីយកមកអនុវត្តនៅកម្ពុជា។

    បន្ទាប់ពីជំនួបពិភាក្សាការងាររួចមក លោក Wang Haoyu អញ្ជើញទស្សនាសាលប្រជុំព្រឹទ្ធសភា និងអគារប្រវត្តិសាស្រ្តនានានៅក្នុងបរិវេណព្រឹទ្ធសភា៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail