ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចូលរួម ក្នុងពិធី សិតទៀនវស្សាសមាទានសិល និងប្រគេនចង្ហាន់បិណ្ឌបាតថ្វាយព្រះសង្ឃចំនួន៣៣៦អង្គ
 
ចែករំលែក ៖

ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨:១០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានរួមជាមួយ
ឯឧជួបខុនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញនិងថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងពិធី សិតទៀនវស្សាសមាទានសិល និងប្រគេនចង្ហាន់បិណ្ឌបាតថ្វាយព្រះសង្ឃចំនួន៣៣៦អង្គព្រមទាំងធ្វើបុណ្យចែកទានជូនប្រជារាស្ត្រក្នុងបរិវេណវត្តនាគវ័ន្ត ខណ្ឌទួលគោករាជធានីភ្នំពេញ ដោយទឹកចិត្តសទ្ធារីករាយ ជ្រះថ្លា និងអាណិតស្រឡាញ់ក្រៃលែង។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ