ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមជួយពិនិត្យព្យាបាលជំងឺភ្នែក ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាទួលគោក រាជធានីភ្នំពេញ
ថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានគោរពថ្លែងអំណរគុណថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងបេសកកម្មជួយពិនិត្យព្យាបាលជំងឺភ្នែក ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាទួលគោក រាជធានីភ្នំពេញ ដោយបានផ្តល់ជាឧសថ និងផ្តល់វ៉ែនតា តាមកម្រិតវាស់ជាក់ស្តែង ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួនជាងមួយពាន់គ្រួសារ។