khmer eng
  • អ.ពស និងក្រុមហ៊ុន Huawei រៀបចំសិក្ខាសាលាស្តីពី ការពន្លឿនហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការបង្កើតតម្លៃថ្មីសម្រាប់សេដ្ឋកិច្ចឌីជីថល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) និងក្រុមហ៊ុន Huawei បានរៀបចំសិក្ខាសាលាស្តីពី ការពន្លឿនហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការបង្កើតតម្លៃថ្មីសម្រាប់សេដ្ឋកិច្ចឌីជីថល ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ថ្មីៗ ជូនដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
    អង្គសិក្ខាសាលាប្រព្រឹត្តទៅរយៈពេលមួយព្រឹក ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា លោក លីង អ៊ូ នាយកផ្នែកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចដោយមានការអញ្ជើញចូលពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន៧០នាក់ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
    អង្គសិក្ខាសាលាផ្តោតលើប្រធានបទសំខាន់ៗ រួមមាន៖
    ១.ឌីជីថលនីយកម្ម និងសេដ្ឋកិច្ចឌីជីថល មាន៖ ផ្លាស់ប្តូរ និន្នាការ និងតម្លៃ។
    ២.គំរូយុទ្ធសាស្ត្រឌីជីថលជាតិ មាន៖ក្របខណ្ឌ ធាតុសំខាន់ គម្រូ និងករណី។
    ៣.ហេដ្ឋារចនាសម្ព័ន្ធឌីជីថលគឺជាមូលដ្ឋានគ្រឹះ មាន៖ កសាង អភិវឌ្ឍ និងនវានុវត្តន៍៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ