ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដំណើរការវាយតម្លៃបន្តកិច្ចសន្យាដល់បុគ្គលិកជាប់កិច្ចសន្យា នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា គណៈកម្មការគ្រប់គ្រងដំណើរការវាយតម្លៃបន្តកិច្ចសន្យាដល់បុគ្គលិកជាប់កិច្ចសន្យា ចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ ប្រធានគណៈកម្មការ និងជាអគ្គលេខាធិការរងព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើព្រឹត្តិបត្រវាយតម្លៃបន្តកិច្ចសន្យាការងាររបស់បុគ្គលិកជាប់កិច្ចសន្យា នៅគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងបញ្ហាផេ្សងៗ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ