ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយលោកមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្អសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយលោកមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ដើម្បីថ្លែងអំណរគុណ និងសូមកោតសរសើរយ៉ាងពេញចិត្ត ចំពោះ
ការខិតខំបំពេញភារកិច្ចរក្សាការពារសុខសុវត្ថិភាព និងសេវាសាធារណៈគ្រប់យ៉ាងជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានចូលរួមដោយទឹកចិត្តសប្បាយរីករាយ និងជឿជាក់ដោយសុទិដ្ឋិនិយមបំផុត លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានយ៉ាងច្រើនកុះករនៅតាមគ្រប់តំណាក់កាលក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ជាមួយអជ្ញាធរដែនដី សមត្ថកិច្ចជំនាញឲ្យសម្រេចបានជោគជ័យល្អប្រសើរជាបន្តបន្ទាប់ ស្របតាមប្រតិទិននិងនីតិវិធីការងារដែល គជប បានកំណត់។