ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យកែសម្រួលរចនាសម្ព័ន្ធ តួនាទី ភារកិច្ច របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការកែសម្រួលរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ និងអង្គភាពពាក់ព័ន្ធ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន