នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការបូកសរុបលទ្ធផលការងារព្រឹទ្ធសភា នីតិកាលទី៤(២០១៨-២០២៤) ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារបូកសរុបលទ្ធផលការងាររបស់ព្រឹទ្ធសភា នីតិកាលទី៤ (២០១៨-២០២៤) នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន