ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការ នៃសភាប្រើភាសាបារាំង ASGPF នៅរដ្ឋសភា Wallonie Bruxelles ប្រទេសបែលហ្ស៊ិក
នាថ្ងៃទី៨ ទី៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការ នៃសភាប្រើភាសាបារាំង ASGPF នៅរដ្ឋសភា Wallonie Bruxelles ប្រទេសបែលហ្ស៊ិក។
អង្គប្រជុំដំណើរការទៅតាមរបៀបវារៈដែលបានគ្រោងទុក មានជាអាទិ៍៖
១.ការបើកមហាសន្និបាត
២.ការអនុម័តរបៀបវារៈនៃសេចក្តីព្រាង
៣.ការអនុម័តកំណត់ហេតុនៃមហាសន្និបាត នាទីក្រុងរ៉ាបាត ថ្ងៃទី២ និងទី៣ ខែកញ្ញា ឆ្នាំ២០២៣
៤.សមាសភាពការិយាល័យ
៥.របាយការណ៍សកម្មភាពឆ្នាំ២០២២-២០២៣
៦.ស្ថានភាពហិរញ្ញវត្ថុរបស់សមាគម
៧.ទំនាក់ទំនងជាមួយសភាឡាហ្វ្រង់កូហ្វូនី (APF)
៨.អាហារូបករណ៍ Marie-Joséphine Diallo ដល់មន្ត្រីសភា៖ 2022-2023/2023-2024 edition
៩.សិក្ខាសាលាប្រចាំឆ្នាំសម្រាប់រដ្ឋបាលសភា
១០.ការតាមដានទាក់ទងនឹងគម្រោងរចនាគេហទំព័ររបស់សមាគម
១១.ការរៀបចំកិច្ចប្រជុំការិយាល័យទូទៅបន្ទាប់ (ទីកន្លែង និងប្រធានបទដែលត្រូវកំណត់)។
១២.សំណួរផ្សេងៗ។