ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៣ នៅវត្តនាគវ័ន្ត ជាមួយពុទ្ធបរិស័ទ្ធ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ថ្ងៃច័ន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៥:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៣ នៅវត្តនាគវ័ន្ត ជាមួយពុទ្ធបរិស័ទ្ធ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបានចំនមស្ការ ព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត សម្តែងធម្មទេសនា បង្សុកូល ឧទ្ទិសកុសលផលុណ្យ គោរពជូនដល់ដួងវិញ្ញណក្ខន្ធអ្នកមានគុណ ជីដូនជីតា ញាតិមិត្តជិតឆ្ងាយ ដែលបានចែកឋានទៅ សូមបានទៅកាន់ទីបរមសុខ និងសូមបួងសួងឲ្យថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជាទាំងអស់ទទួល បានសុខចម្រើនជានិច្ចតរហូតទៅកុំបីឃ្លៀងឃ្លាតឡើយ។