ឯកឧត្តម ឡៅ ឆន បានទទួលកាន់បិណ្ឌ ចំនួនពីរវេន គឺវេនទី៩ និងវេនទី១០ នៅវត្តនគរភាស ស្ថិតតក្នុងឃុំនគរភាស ស្រុកពួក ខេត្តសៀមរាប
 
ចែករំលែក ៖

នៅថ្ងៃសៅរ៍ ទី៧ ថ្ងៃអាទិត្យ ទី៨ និងថ្ងៃច័ន្ទទី៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិក ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានទទួលកាន់បិណ្ឌ ចំនួនពីរវេន គឺវេនទី៩ និងវេនទី១០ នៅវត្តនគរភាស ស្ថិតតក្នុងឃុំនគរភាស ស្រុកពួក ខេត្តសៀមរាប ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សាអស់មួយត្រីមាស និងយកទេយ្យវត្ថុមួយចំនួន មានអង្ករ ៥០គ.ក្រ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ប៊ីចេង ទឹកសុទ្ធ ២កេះ និងថវិកាមួយចំនួន ប្រគេនព្រះសង្ឃទុកធ្វើចង្ហាន់ព្រះសង្ឃ បន្តទៅថ្ងៃបន្តបន្ទាប់ និងបង្សូកូលឧទិ្ទសកុសល ដែលកើតពីពិធីកាន់បិណ្ឌទាំងពីរវេននេះ ដល់បុព្វការីជន មានជីដូនជីតា មាតាបិតា បងប្អូន កូនចៅដែលបានចែកឋានទៅ និង ឧទិ្ទសដល់អស់លោក លោកស្រីវិរជន វីរនារីអ្នកស្នេហាជាតិ ដែលបានពលីជីវិត ក្នុងការការពារបូរណភាពទឹកដី ការពារសន្តិភាព សូមលោកទាំងអស់បានជួបតែសេចក្តីសុខ និងបានទៅកើតនៅឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ