ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាផ្តល់យោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំរួមស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ អគ្គាធិការ និងមន្ត្រីអង្គភាពជំនាញនៃនាយកដ្ឋានហិរញ្ញវត្ថុ៕
ប្រភព៖នាយកដ្ឋានព័ត៌មាន