នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីធ្វើបទបង្ហាញស្តីពី រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ ជូនដល់ឯកឧត្តម ខេង សិទ្ធិគុណ និងឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា ដែលទើបតែងតាំងថ្មី ដែលធ្វើបទបង្ហាញដោយឯកឧត្តម សោម សាវុធ អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ នៅសាលប្រជុំពិសេសក្រោម វិមានព្រឹទ្ធសភា។
ប្រភព៖នាយកដ្ឋានព័ត៌មាន