នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំឯកសារត្រៀមពិធីបើកសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ និងបញ្ហាផ្សេងៗ នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមអគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានទាំង៥ និងមន្ត្រីអង្គភាពជំនាញ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន