ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចុះពិនិត្យការរៀបចំប្រទីបព្រឹទ្ធសភា
នាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា អមដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យការរៀបចំ ការតុបតែង ការដំឡើងប្រទីបព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីត្រៀមចូលរួមបណ្តែតប្រទីប ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន