នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា(អ.ពស) បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋានឡើង។ ក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវអំពី លទ្ធផលនៃដំណើរទស្សនកិច្ចសិក្សានៅរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ផ្តោតលើការស្រាវជ្រាវ និងបទបង្ហាញរបស់ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សអំពី លទ្ធផលនៃដំណើរទស្សនកិច្ចសិក្សានៅសភានៃសាធារណរដ្ឋបារាំង។
ប្រភព៖ នាយកដ្ឋានព័ត៌មាន