khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងាររបស់រដ្ឋបាលស្រុកត្រពាំងប្រសាទ ប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តសម្រាប់ខែមករា ឆ្នំា២០២៤
     
    ចែករំលែក ៖

    នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងាររបស់រដ្ឋបាលស្រុកត្រពាំងប្រសាទ ប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តសម្រាប់ខែមករា ឆ្នំា២០២៤។ ក្រោយពីបានស្តាប់របាយការណ៍របស់ លោក ហាំង ម៉េង អភិបាលស្រុករួចមក ឯកឧត្តម បានឯកភាពរាល់លទ្ធផលដែលបានលើកឡើង និងសំណូមពរឱ្យបន្តរាល់សកម្មភាពការងារដែលនៅសេសសល់ គឺអ្វីដែលបានសន្យាកន្លងមកជាមួយប្រជាពលរដ្ឋ ហើយនៅមិនទាន់បានអនុវត្ត ត្រូវខិតខំអនុវត្តជាជំហានៗ ជាពិសេសក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោតទាំងអស់ត្រូវត្រៀមខ្លួន និងរក្សាឱ្យបានល្អនូវឯកសារពាក់ព័ន្ធសម្រាប់យកទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាពេលខាងមុខ ព្រមទាំងរក្សាសុខភាពឱ្យបានល្អប្រសើរផងដែរ។ ស្ថិតនៅសាលាស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក