នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងឯកឧត្ដម ណាំ ទុំ លេខាគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីចាត់ការ១ខ្នងមាន២បន្ទប់ នៅសាលាបឋមសិក្សាពោធិ៍បាក់ក។ នៅក្នុងពិធីនោះ លោកជំទាវ និងឯកឧត្ដម បានឧបត្ថម្ភនូវថវិកាមួយចំនួនដល់លោកនាយកសាលាបឋមសិក្សាសម្រាប់ទុកប្រើប្រាស់នៅក្នុងសាលារៀន ស្ថិតនៅសាលាបឋមសិក្សាពោធិ៍បាក់ក ភូមិពោធិ៍បាក់ក ឃុំដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។