នៅថ្ងៃសុក្រ ទី២៩ខែ ធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្រ្គាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានប្រារពធ្វើនៅលើខ្នងភ្នំ២០០កន្លែង ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។សមាសភាពចូលរួមមាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អវុធ ទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី និងប្រជាពលរដ្ឋ សរុបចំនួន ៣៦០០នាក់។