khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ សំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំស្រុក និងក្រុមប្រឹក្សាឃុំទាំង១៥ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅសាលាស្រុកបន្ទាយមាស ខេត្តកំពត ឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជួបសំណេះសំណាល សួរសុខទុក្ខ ថ្នាក់ដឹកនាំស្រុក និងក្រុមប្រឹក្សាឃុំទាំង១៥ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដោយមានអ្នកចូលរួមសរុប៨៥នាក់។
    អង្គពិធីបានដំណើរការទៅដោយមានរបៀបវារៈរួមមាន៖
    ១-មតិស្វាគមន៍របស់លោក នូរ ច័ន្ទដា អភិបាលនៃគណៈអភិបាលស្រុកបន្ទាយមាស។
    ២-ឯកឧត្តម ខៀវ មុត ប្រធានគណៈអធិបតី បានទទួលការផ្តាំផ្ញេីសួរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងជម្រាបអំពីគោលបំណងខ្លឹមសារសំខាន់ៗនៃកិច្ចសំណេះសំណាលនាព្រឹកនេះ។
    ៣-ឯកឧត្តម ទេព យុទ្ធី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ធ្វើសេចក្តីរាយការណ៍អំពីសមិទ្ធផលរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ក្នុងនីតិកាលទី៤នៃព្រឹទ្ធសភា។
    ៤-មតិសំណេះសំណាល បូកសរុប និងផ្តាំផ្ញើររបស់ឯកឧត្តម ខៀវ មុត ប្រធានគណៈអធិបតី មានប្រសាសន៍ផ្តាំផ្ញើរ ដើម្បីត្រៀមលក្ខណៈឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នាពេលខាងមុខ និងបញ្ហាផ្សេងៗ…។
    មុនបញ្ចប់ពិធី ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់ក្រុមប្រឹក្សាឃុំដែលបានអញ្ជេីញចូលរួម។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក