នារសៀលថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី កិច្ចការសភា (ជំហានទី៩) នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។ វគ្គបណ្តុះបណ្តាលស្តីពី កិច្ចការសភា (ជំហានទី៩) ឧទ្ទេសនាមដោយឯកឧត្តម ប៊ុន វុទ្ធា អគ្គនាយកសេវាច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សិក្សារៀងរាល់ថ្ងៃសុក្រ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ មានសិក្ខាកាមជាថ្នាក់ដឹកនាំមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សរុបចំនួន៥៧នាក់៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន