ឯកឧត្តម ឡោក ឆាយ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការពិនិត្យវាយតម្លៃដំឡើងថ្នាក់បៀវត្ស មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៤ៈ៣០នាទីរសៀល នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការពិនិត្យវាយតម្លៃដំឡើងថ្នាក់បៀវត្ស មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើ៖ ព្រឹត្តិបត្រពិន្ទុរបស់អង្គភាពសាមីបេក្ខជន សម្រេចលើបញ្ជីចំណាត់ថ្នាក់បេក្ខជនត្រៀមដំឡើងថ្នាក់បៀវត្ស សម្រាប់វេនអតីតភាព និងវេនជ្រើសរើសនៅតាមអង្គភាពនីមួយៗដែលបានផ្ញើមក និងបញ្ហាផ្សេងៗ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន