
ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៧:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានរួមដំណើរជាមួយ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម លី ចន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំខណ្ឌទួលគោក និងសហការី បានរៀបចំពិធីចង្ក្រានសប្បុរសលើកទី២៤ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន១០០គ្រួសារ រស់នៅភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ អំណោយសប្បុរសធម៌ ចំនួន៣១មុខ ត្រូវគ្រួសារនីមួយៗ ទទួលទទួលបានដោយផ្ទាល់ដៃ ក្នុងទឹកចិត្តរំភើបសប្បាយរីករាយយ៉ាងក្រៃលែង គឺពិតជាបានជួយរួមចំណែកគោរព និងបន្តអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវវប្បធម៌ នៃក្តីអាណិតស្រឡាញ់ និងសិល្បៈ នៃការចែករំលែក នៅក្រោមម្លប់ នៃសុខសន្តិភាពដ៏សុខដុមរមនាពេញផ្ទៃប្រទេស។