ឯកឧត្តម សត ណាឌី ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជេីញចុះពិនិត្យការសាងសង់ផ្ទះជូនលោកយាយ យិប ផ្លុង អាយុ ៨៥ ឆ្នាំ
![](https://senate.gov.kh/wp-content/uploads/2024/06/photo_2024-06-03_07-24-05.jpg)
នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជេីញចុះពិនិត្យការសាងសង់ផ្ទះជូនលោកយាយ យិប ផ្លុង អាយុ ៨៥ ឆ្នាំ ដែលមានជីវភាពលំបាក នៅភូមិគោកដូងចាស់ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។