គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា អញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធសពម្តាយក្មេកឯកឧត្តម ម៉ម ប៊ុននាង
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១២  ខែមិថុនា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ
អញ្ជើញដាក់កូរោនផ្កា គោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា  ម្តាយក្មេកឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា  ដែលបានទទួលមរណភាព នៅវេលាម៉ោង០១:៣៥នាទីរំលងអធ្រាត្រ កាលពីថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ៩៣ឆ្នាំ ដោយជរាពាធ។
សពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា  បាន ប្រារព្ធពីធីតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានផ្ទះលេខ២២២  ផ្លូវបេតុង ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ