ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគ២ បានអញ្ជើញជាអធិបតីក្នុងពិធីចែកជូនថវិកាសម្រាប់ទិញសត្វគោចំនួន១០០ក្បាល និងសត្វពពែចំនួន៤០ក្បាល សរុបជាថវិកាចំនួន ៥៣,៩០០ដុល្លា
 
ចែករំលែក ៖

រសៀលថ្ងៃទី១៥-មិថុនា-២០២៤

ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគ២ និង ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធីចែកជូនថវិកាសម្រាប់ទិញសត្វគោចំនួន១០០ក្បាល និងសត្វពពែចំនួន៤០ក្បាល សរុបជាថវិកាចំនួន ៥៣,៩០០ដុល្លាដល់ហាកឹម តួន មកពីរខេត្តចំនួន៤ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងក្រចេះ សម្រាប់ចែកជូនបងប្អូនសាសនិកឥស្លាមក្នុពិធីបុណ្យហាជ្ជីតាមប្រពៃណីសាសនាឥស្លាមនៅថ្ងៃទី១៥ ខែ០៦ ឆ្នាំ២០២៤ខាងមុខនេះ ដែលជាជំនួយតាមរយៈលោក មុីន ម៉ាត់សុខក្រី សមាជិកក្រុមប្រឹក្សាស្រុកក្រូចឆ្មារ និងជាប្រធានសមាគមសប្បុរសធម៍អាល់មុមីនីនកម្ពុជា។
ក្នុងពិធីនេះឯកឧត្តមអធិបតីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ហាកឹម តួន និងបងប្អូនសាសនិកឥស្លាមទាំងអស់និងមានវត្តមាននៅទីនេះដែលបានយល់ច្បាស់និងគាំទ្រគម្រោងព្រែកហ្វូណនតេជោ ដែលជាគម្រោងផ្តល់ប្រយោជន៍ដ៏ធំធេងដល់ជាតិនិងប្រជាជនទាំងមូល។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ទោះកាន់សាសនាផ្សេងគ្នាតែយើងជាខ្មែរតែមួយដែលរស់រានឆ្លងកាត់របបប៉ុល ពត តែមួយ និងរួមចំណែកកសាងប្រទេសជាតិពីបាតដៃទទេក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រីនិងបន្តរួមកសាងជាតិនិងរក្សាសន្តិភាពក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្តី្រកម្ពុជារហូតទៅ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ