រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤
ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគ២ និងឯកឧត្តម សា សុីថា អភិបារងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីពិសារអារហារសាមគ្គីនិងស្វែងរកបច្ច័យដើម្បីសាងសង់វិហ៊ារឥស្លាមថ្មីស្ថិតក្នុងភូមិតានង់ទី៧ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ស្ថិតក្នុងពិធី ឯកឧត្តមបានមានប្រសាសន៍ និងអំពាវនាវដល់សប្បុរសជនដែលមានវត្តមាននាពេលនេះ និងផ្សព្វផ្សាយបន្ថែមដល់សប្បុរសជនទីជិតទីឆ្ងាយទាំងក្នុងនិងក្រៅប្រទេស បើទោះជាយើងមិនស្ថិតក្នុងភូមិជាមួយគ្នាក៏ដោយ តែនេះជាទឹកចិត្តដ៏ថ្លៃថ្លាក្នុងការរួមចំណែកអភិវឌ្ឍសហគមន៍ក៏ជាផលបុណ្យដ៏ធំធេងនិងជាពិសេសរួមចំណែកជួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យសាសនាអោយកាន់តែមានភាពរីកចម្រើន ក្នុងកម្មវិធីនោះឯកឧត្តមក៏បានឧបត្តម្ភថវិកាចំនួន ១លានរៀលផងដែរ ។