ឯកឧត្ត ស្លេះ ពុនយ៉ាមុីន អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅវិហារឥស្លាមភូមិរកា
 
ចែករំលែក ៖

ព្រឹកថ្ងៃទី ១៧-ខែមិថុនា-ឆ្នាំ២០២៤ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគ២បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅវិហារឥស្លាមភូមិរកា សង្កាត់សំបួរមាស ក្រុងកំពង់ចាម ក្នុងឱកាសពិធីបុណ្យហាជ្ជីរបស់សាសនាឥស្លាម។
ឯកឧត្តមបានមានប្រសាសន៍ ការជួបជុំរបស់យើងនាពេលនេះស្ថិតក្នុងវិហារដ៏ស្រស់ស្អាត បរិយាកាសស្រស់ស្រាយសប្បាយ ងាយស្រួលក្នុងការប្រណិប័តន៍ធម៌ ស្របពេលដែលប្រទេសឥស្លាមមួយចំនួនលើពិភពលោកកំពុងញាំញីដោយសង្គ្រាម រស់នៅដោយភាពភ័យខ្លាចគ្មានទាំងកន្លែងប្រណិប័តន៍ធម៍ វិហារឥស្លាមត្រូវបំផ្លាញទាំងស្រុង។ នេះហើយដែលយើងត្រូវដឹងគុណចំពោះសម្តេចតេជោបិតាស្ថាបនិក ដែលបានបង្កើតសន្តិភាពជូនជាតិ និងប្រជាជនតាំងពីឆ្នាំ១៩៧៩ និងសូមអរគុណបន្តចំពោះសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលទទួលមរតកការពារជូនប្រជាជាតិទាំងមូល។
ស្ថិតក្នុងពិធីនេះដែរឯកឧត្តមក៏បានប្រគល់សត្វគោចំនួន៧២ក្បាល និងសត្វពពែចំនួន៥៧ក្បាល សរុបជាថវិកា ចំនួន ៥៨,៥០០ ដុល្លា សម្រាប់យកសាច់ចែកជូនបងប្អូនក្នុងខេត្ត កំពង់ចាម។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ