ឯកឧត្ដម ទេព ងន អនុប្រធាន ទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្តីសុខ សួរស្តី ឲ្យដំណើរការរៀបចំ បុណ្យខួប លើក ទី៤១ នៃទិវាជ័យជម្នះ៧មករាឲ្យបានរលូន
នាព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព. ស២៥៦៣ ត្រូវនឹង ថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២០ ឯកឧត្ដម ទេព ងន អនុប្រធាន ទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្តីសុខ សួរស្តី ឲ្យដំណើរការរៀបចំ បុណ្យខួប លើក ទី៤១ នៃទិវាជ័យជម្នះ៧មករាឲ្យបានរលូន ! ព្រមទាំងឧបត្ថម្ភថវិកាចំនួន១៦លានរៀល សម្រាប់ក្រុមសិល្បៈករដែលត្រូវត្រៀមសម្តែងក្នុងកម្មវិធីនោះផងដែរ។