ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគ២ បាននាំយកថវិកាឧបត្ថមជូននិស្សិតដែលត្រូវទៅបន្តការសិក្សានៅប្រទេសអេហ្សីប ចំនួន៥នាក់
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤

ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគ២ បាននាំយកថវិកាឧបត្ថមជូននិស្សិតដែលត្រូវទៅបន្តការសិក្សានៅប្រទេសអេហ្សីប ចំនួន៥នាក់ ដោយម្នាក់ៗទទួលបានថវិកា ១,៣០០ដុល្លា សរុបថវិកា ៦,៥០០ដុល្លា។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបានណែនាំដល់ប្អូនប្រុសត្រូវខិតខំរៀនសូត្រឲ្យបានចប់ មិនត្រូវគិតពីអ្វីក្រៅតែពីបំណងប្រាថ្នាដែលចង់ក្លាយជានិស្សិតឆ្នើមនោះទេ និងមិនត្រូវឲ្យឪពុកម្តាយខកបំណងរបស់គាត់ឡើយ ព្រោះភាពជោគជ័យមួយកម្រិតដែលប្អូនបានទទួលគឺសុទ្ធតែជាញើស ជាឈាមដែលបង្ហូរចេញមកពីការធ្វើសំណង់ ធ្វើស្រែចំការ រត់ម៉ូតូឌុប ព្រោះតែមិនមែនជាត្រកូលអ្នកមានស្តុកស្តម្ភដូចគេឡើយ ព្រោះតែហេតុនេះហើយទើបសុខចិត្តលំបាកដើម្បីត្រឹមតែចង់ឃើញភាពជោគជ័យនិងជៀសផុតពីការលំបាករបស់កូនតែប៉ុណ្ណឹងទេ ហើយត្រូវចាំថាការតស៊ូរៀនសូត្រគឺជាការសងគុណដ៏ធំធេងមួយចំពោះគាត់ ។

ឯកឧត្តមបានជម្រាបបន្តដែរថា ក្រោមការដឹកនាំប្រកបដោយគតិ្តបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺជម្រុញយកចិត្តទុកដាក់ខ្ពស់ទៅលើធនធានមនុស្សស្របនិងយុទ្ធសាស្រ្តនាសម័យឌីជីថលនេះមិនថាសាសនាណាក៏ដោយ ដូច្នេះហើយសូមកុំអស់សង្ឃឹមត្រូវសម្រេចគោលដៅឲ្យបាន ។

(ឪពុកម្តាយសុខចិត្តក្រទ្រព្យ តែមិនចង់ឃើញកូនក្រចំណេះនោះទេ)


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ