
ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ស្មៀន និងអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងមន្ត្រីពាក់ព័ន្ធ នៅសាលាឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។