ឯកឧត្តម អាយ ខន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំអណ្តូងទឹក និងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង
ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំអណ្តូងទឹក និងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បី ៖
១. ឈ្វេងយល់ប្រមូលព័ត៌មាន អំពីបញ្ហាប្រឈម និងសំណូមពរនានានៅថ្នាក់ឃុំ។
២. ពាំនាំការសួរសុខទុក្ខ និងសេចក្តីថ្លែងអំណរគុណរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនសមាជិកក្រុមប្រឹក្សាឃុំទាំងអស់។
៣. ជម្រាបជូនអំពីសកម្មភាពរបស់ព្រឹទ្ធសភា នីតិកាលទី៥ នៃព្រះរាជាណាចក្រកម្ពុជា។
៤. ជម្រុញ និងលើកទឹកចិត្តឱ្យដឹកនាំអនុវត្តឱ្យបានល្អនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
៥. ជម្រាបជូនអំពីសារសំខាន់ និងសារប្រយោជន៍របស់ព្រែកជីកណ្វូណនតេជោ និងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA)។