ឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មការទី៥ ព្រឹទ្ធសភា និងលោកជំទាវអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌទី២ នៅវត្តព្រែកសំរោង និងវត្តតាខ្មៅ
នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមសាយ បូរិន សមាជិកគណៈកម្មការទី៥ ព្រឹទ្ធសភា និងលោកជំទាវបានអញ្ជើញនាំយកចង្ហាន់ បច្ច័យ ទ័យទានមួយចំនួនរួមមាន៖ ទៀន ធូក ផ្កា និងភេសជ្ជៈ ចូលរួមកាន់បិណ្ឌទី២ នៅវត្តព្រែកសំរោង និងវត្តតាខ្មៅ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ ដើម្បីឧទ្ទិសមហាកុសលជូនដល់បុព្វការីជនមានមាតាបិតាជីដូនជីតាដែលបានចែកឋានរំលាយក្ខ័ន្ធទៅហើយនោះ និងគោរពថែរក្សាប្រពៃណីដ៌ផូផង់របស់ដូនតាយើងឲ្យគង់វង់ជារៀងរហូត។