ឯកឧត្តម លី សារី និង លោកជំទាវ កង សៅរ៍ធន អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពត
 
ចែករំលែក ៖

នាព្រឹកថ្ងៃ១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម លី សារី និង លោកជំទាវ កង សៅរ៍ធន សមាជិកសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពត សរុបចំនួន២៥០នាក់ ស្រីចំនួន១៧៩នាក់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។

បច្ចុប្បន្ន សាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពត មាននិស្សិតកំពុងសិក្សាសរុបចំនួន១០២៨នាក់ ស្រី៦៨៩នាក់។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៩នាក់ ស្រី០នាក់ បរិញ្ញាបត្រចំនួន៩៨០នាក់ ស្រី៦៦៧នាក់ និងបរិញ្ញាបត្ររងចំនួន៣៩នាក់ ស្រី២២នាក់។ មានសាស្ត្រាចារ្យចំនួន៨៩នាក់ ស្រី៩នាក់ និងមានបុគ្គលិកចំនួន២៤នាក់ ស្រី១៣នាក់។

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតចូលមកសិក្សានៅសាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពត សរុប ចំនួន៦៨៥នាក់ ស្រី៤៩៧នាក់ គិតត្រឹមជំនាន់ទី១៦ ក្នុងឆ្នាំសិក្សា២០២៣-២០២៤កន្លងទៅ។ ក្នុងនោះ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣នាក់ ស្រី០នាក់ និងថ្នាក់បរិញ្ញាបត្រចំនួន៦៨២នាក់ ស្រី៤៩៧នាក់។

ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ