ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ ព្រឹទ្ធសភា
គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើការងារសំខាន់ៗរួមមាន៖
១.សេចក្តីរាយការណ៍របស់ឯកឧត្តម ងួន សុខវេង អគ្គនាយកពិធីការ និងទំនាក់ទំនងអន្តរជាតិ អំពីវឌ្ឍនភាពនៃទំនាក់ទំនងការទូតសភារបស់ព្រឹទ្ធសភា
២.បូកសរុបរបាយការណ៍ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៤
៣.សេចក្តីរាយការណ៍វឌ្ឍនភាពឯកសារចុះបេសកកម្មខេត្តព្រះសីហនុ និងខេត្តកំពត ក្នុងខែមករា ឆ្នាំ២០២៥
៤.បូកសរុបរបាយការណ៍ចំណូល ចំណាយថវិកាប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៤
៥.បញ្ហាផ្សេងៗ (ការចូលរួមមតិយោបល់របស់សមាជិកគណៈកម្មការ)។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៥ ព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១០:៣០នាទី…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន