ឯកឧត្តម អាយ ខន អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង
 
ចែករំលែក ៖

នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង ក្នុងគោលបំណង ៖
១. បានពាំនាំនូវការសួរសុខទុក្ខរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលជានិច្ចកាល សម្តេចតេជោ តែងតែយកចិត្តទុក្ខដាក់ខ្ពស់ជាមួយបងប្អូននៅតាមមូលដ្ឋាន និងសេចក្តីថ្លែងអំណរគុណពីសំណាក់សម្តេចប្រធានព្រឹទ្ធសភា ជូនដល់សមាជិកក្រុមប្រឹក្សាឃុំ។
២. ជម្រាបជូនអំពីសកម្មភាពការងាររបស់ព្រឹទ្ធសភាចាប់ពីដើមនីតិកាលរហូតដល់បច្ចុប្បន្ន
៣. ស្តាប់ក្រុមប្រឹក្សាឃុំរាយការណ៍អំពីបញ្ហាប្រឈម សំណូមពរ និងវឌ្ឍនភាពការងារនៅមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
៤. ផ្តល់យោបល់លើការជំនះបញ្ហាប្រឈមទាំងនោះ ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ