គណ:ប្រតិភូមកពីមន្ទីរសាធារណៈការ និងដឹកជញ្ជូន មន្ទីរអប់រំយុវជន និងកីឡា និងមន្ទីរមុខងារសាធារណៈ ខេត្តរតនគិរី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម មួង ប៉យ
 
ចែករំលែក ៖

នារសៀលថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ គណ:ប្រតិភូមន្ទីរសាធារណៈការ និងដឹកជញ្ជូន មន្ទីរអប់រំយុវជន និងកីឡា និងមន្ទីរមុខងារសាធារណៈខេត្តរតនគិរី ដឹកនាំដោយឯកឧត្តម សាយ សាមាន ប្រធានមន្ទីរ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម មួង ប៉យ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា នៅគេហដ្ឋានលេខ១៤៣ ផ្លូវក៣ ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ឯកឧត្តម មួង ប៉យ បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៨:៣០នាទីព្រឹក ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ