khmer eng
  • លោកជំទាវ កង សៅរ៍ធន និងឯកឧត្តម សាយ បូរិន អញ្ជើញចូលរួមពិធីបុណ្យសព៧ថ្ងៃ ឯកឧត្តម ទេព យុទ្ធី នៅខេត្តកែប
     
    ចែករំលែក ៖

    នារសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ កង សៅរ៍ធន សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និង ឯកឧត្តម សាយ បូរិន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមពិធីបុណ្យសព៧ថ្ងៃ ឯកឧត្តម ទេព យុទ្ធី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តតាកែវ ខេត្តកែប និងខេត្តកំពត) នៅគេហដ្ឋាន ស្ថិតក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ សូមជម្រាបថា ឯកឧត្តម ទេព យុទ្ធី បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១២:១៥ នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។

    ទន្ទឹមនឹងនេះ លោកជំទាវ បាននាំយកថវិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចំនួន១លានរៀល ដើម្បីចូលបច្ច័យពិធីបុណ្យសព៧ថ្ងៃផងដែរ។

    ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម