ឯកឧត្ដម ឈើយ ចាន់ណា បានដឹកនាំប្រជុំ ត្រួតពិនិត្យរបាយការណ៍ ស្ដីពី លទ្ធផល នៃការងារផ្ដល់សេវាជូនប្រជាពលរដ្ឋទូទាំងស្រុកស្វាយចេក
 
ចែករំលែក ៖

នារសៀលថ្ងៃសៅរ័ ទី១៧ ខែ ឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្ដម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ ក្រសួង កសិកម្ម រុក្ខាប្រមាញ និងនេសាទ ឯកឧត្ដម អ៊ុង សំអាត ឯកឧត្ដម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការ ឯកឧត្ដម វ៉ា ពិសី អនុរដ្ឋលេខាធិការ ឯកឧត្ដមឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត បានដឹកនាំប្រជុំ ត្រួតពិនិត្យរបាយការណ៍ ស្ដីពី លទ្ធផល នៃការងារផ្ដល់សេវាជូនប្រជាពលរដ្ឋទូទាំងស្រុកស្វាយចេក ពិសេសយុទ្ធនាការត្រួតពិនិត្យ រាល់កំហុសដែលមានក្នុងអត្រានុកូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋកន្លងមកទូទាំងស្រុក ដើម្បីបូកសរុប និងសម្របសម្រួលទៅស្ថាប័នមានសមត្ថកិច្ចក្នុងការជួយកែសម្រួលតាមនីតិវិធីត្រឹមត្រូវស្របតាមច្បាប់។ ពិធីនេះមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ក្រុមការងារថ្នាក់ជាតិមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ និង នេសាទ លោក លោកស្រី ស្នងការរង ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធានការិយាល័យនានាចំណុះរដ្ឋបាលស្រុក ក្រុមប្រឹក្សាគ្រប់ឃុំទាំងអស់ក្នុងស្រុក មេបុស្តិ៍គ្រប់ឃុំក្នុងស្រុក ស្ថិតនៅអគារបច្ចេកទេស វិទ្យាល័យ ស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ