ឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំពងទឹក ស្មៀនឃុំ មេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និង មេភូមិទាំអស់ក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប
 
ចែករំលែក ៖

ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១
ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ និង ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អមដំណើរដោយឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ និង ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំពងទឹក ស្មៀនឃុំ មេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និង មេភូមិទាំអស់ក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ព្រមទាំងមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក និង លោកអភិបាលរងស្រុកដំណាក់ចង្អើរ នៅសាលាឃុំពងទឹក ។ ក្នុងពិធីសំណេះសំណាល ឯកឧត្តមបានលើកទ្បើងនូវខ្លឹមសារសំខាន់ៗមួយចំនួន រួមមាន ÷
១/ ការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ។
២/ អំពីជំងឺកូវីដ១៩ និង វិធានការបង្ការ ទប់ស្កាត់ និង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
៣/ អំពីការវិវត្តន៍នៃសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២០។
៤/ អំពីគោលនយោបាយ ” ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ” ។
៥/ កិច្ចការសំខាន់ៗ សម្រាប់អនុវត្តន៍ ឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ២០២២ និង ឆ្នាំ២០២៣។
មុននឹងបញ្ចប់កិច្ចសំណេះសំណាល ឯកឧត្តមបានឧបត្ថម្ភនូវថវិកាមួយចំនួនជូនដល់អ្នកចូលរួម និង រដ្ឋបាលឃុំពងទឹក សរុបមានទឹកប្រាក់ចំនួន ៤០០ ០០០រៀល ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ