គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភាអញ្ជើញចុះសួរសុខទុក្ខជនភៀសសឹក សម្រាកព្យាបាលជំងឺ នៅមណ្ឌលសុខភាពគូលែន ខេត្តព្រះវិហារ
 
ចែករំលែក ៖

នៅមណ្ឌលសុខភាពគូលែន ខេត្តព្រះវិហារ  គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនជនភៀសសឹកកំពុងសម្រាកព្យាបាលជំងឺ   និងសម្រាលកូន សរុបចំនួន៥៨នាក់ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥។
ឆ្លៀតឱកាសនោះ លោកជំទាវបានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់
សម្តេចអគ្គសេនាបតីតេជោប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា ជូនដល់បងប្អូនជនភៀសសឹក ដែលបាននិងកំពុងសម្រាកព្យាបាលនៅ មណ្ឌលសុខភាព ព្រមទាំងបានជូនពរសូមឱ្យឆាប់បានជាសះស្បើយ មានសុខភាពល្អ និងបានត្រឡប់ទៅផ្ទះវិញ។
ជាមួយគ្នានេះ លោកជំទាវបានជម្រាបជូនបងប្អូនជនភៀសសឹកចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនយើង ដែលកំពុងឈរជើងនៅតាមសមរភូមិមុខ តស៊ូ អត់ធ្មត់ ក្រាញននៀល ប្រយុទ្ធការពារបូរណភាពដែនដី និងមាតុភូមិកម្ពុជា ប្រឆាំងនឹងការឈ្លានពានយ៉ាងងងើលបំផុតរបស់ពួកសៀម។
ក្នុងឱកាសនោះដែរ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា បានផ្តល់ថវិកា និងអំណោយជាសម្ភារៈមួយចំនួនជូនដល់មណ្ឌលសុខភាព និងជនភៀសសឹកដែលកំពុងសម្រាកព្យាបាលផងដែរ ដែលជាសក្ខីភាពបង្ហាញពីមនោសញ្ចេតនា រួមសុខ រួមទុក្ខជាមួយបងប្អូនជនភៀសសឹក…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។