នារសៀលថ្ងៃទី១១ និងព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកឧកញ៉ា គុយ លាងគី ព្រមទាំងក្រុមគ្រួសារ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញប្រារព្ធពិធីកាន់បិណ្ឌវេនទី៥ នៅវត្តតាលវ័ន ហៅវត្តក្តីចារ្ត៍ ភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន ដែលបានលាចាកទៅកាន់លោកខាងមុខក៏ដូចជាវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតដើម្បីការពារបូរណភាពដែនដីទាំងអស់ សូមមកទទួលយកកុសលផលបុណ្យ តាមជំនឿបែបព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ ព្រមទាំងបានធ្វើកិច្ចតាមបែបសាសនាស្របតាមទំនៀមទម្លាប់ នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ។ក្នុងឱកាសនោះផងដែរ លោកជំទាវ និងលោកឧកញ៉ា បានជូនអំណោយដល់លោកតា លោកយាយ ចំនួន១៨០នាក់ ដោយក្នុងម្នាក់ៗទទួលបានក្រមា១ សារុង១ និងថវិកា ១០,០០០រៀល ។
ប្រភព៖ ជំនួយការលោកជំទាវ ឃួន ឃុនឌី