ឯកឧត្តម យ៉ង់ សែម អញ្ជើញពិនិត្យទីតាំងត្រៀមបញ្ចុះបឋមសិលាកសាង ឧបដ្ឋានសាលាថ្មី និងនាំយកទេយ្យទានទៅប្រគេនព្រះសង្ឃ នៅវត្តនវភូមិការាមដូនត្រី នៅខេត្តក្រចេះ
នាព្រឹកថ្ងៃសុក្រ ទី១៩ ឆ្នាំ២០២១ ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ព្រមទាំងសហការី បានអញ្ជើញពិនិត្យទីតាំងត្រៀមរៀបចំធ្វើពិធីបញ្ចុះបឋមសិលាកសាង ឧបដ្ឋានសាលាថ្មី ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នាពេលខាងមុខ ក្នុងឱកាសនោះដែរ ឯកឧត្តម យ៉ង់ សែម ក៏បាននាំយកទេយ្យទាន បច្ច័យមួយចំនួនប្រគេនព្រះសង្ឃ នៅវត្តនវភូមិការាមដូនត្រី ស្ថិតនៅភូមិច្រណោល ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។